កីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Mikel Merino បានចូលលេង ៩០នាទី ពេញអោយ Newcastle United ក្នុងជំនួបទល់នឹង Stoke City ក្នុងសប្តាហ៍ទី៥ ក្របខណ្ឌ Premier League ។ Newcastle United ធ្វើការនាំមុខនៅនាទី ១៩ ដោយកីឡាករ Christian Atsu តែត្រូវតាមស្មើវិញដោយក្លឹបភ្ញៀវ Stoke City នៅនាទីទី ៥៧ ដោយកីឡាករ Shaqiri តែនៅនាទីទី ៦៨ ក្លឹបម្ចាស់ផ្ទះបានទាត់បញ្ចូលទីកីឡាករ Lascelles ដែលជាគ្រាប់ជ័យជំនះ ។
កីឡាករ Merino ត្រូវបាន Newcastle United ខ្ចីជើងពេញមួយរដូវកាល ។