Saturday, October 7, 2017

កាល​វិភាគ​ការ​ប្រកួត​របស់ U17 England ក្នុង​ព្រឹត្តិការណ៍​ U17 World Cup ដែល​ Sancho ចូល​រួម​

Post oleh : Srok Khmer | Rilis : October 07, 2017 | Series :

ពាន​រង្វាន់​ U17 World Cup ជា​ពាន​រង្វាន់​សម្រាប់​យុវជន​អាយុ​ក្រោម១៧​ឆ្នាំ ដែល​ឆ្នាំនេះ ឆ្នាំ​២០១៧ ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌា ចាប់​ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី២៨ តុលា ២០១៧ ។

កីឡាករ​របស់​យើង (Borussia Dortmund) ម្នាក់​ក៏​បាន​កោះ​ហៅ​ចូល​រួម​ផងដែរ ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​១៧ឆ្នាំ គឺកីឡាករ​ Jadon Sancho សញ្ជាតិ​អង់គ្លេស ។ 

U17 England ស្ថិត​នៅ​ក្នុង​ពូល F ជាមួយ​ប្រទេស​ខ្លាំង​ៗដូចជា U17 Chile , U17 Iraq , U17 Mexico ។ ការ​ប្រកួត​ក្នុង​ពូល F នេះ​ចាប់​ពីថ្ងៃ​ទី ៨ ដល់ ថ្ងៃទី១៤ តុលា ២០១៧ ។ 

កាល​វិភាគ​
- Chile Vs England 08.10.2017 18:30 
- England Vs Mexico 11.10.2017 18:30
- England Vs Iraq 14.10.2017 21:30 

បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​នេះ មាន​តែ​២៤​ប្រទេស​មក​ពី​៦​សហព័ន្ធ​របស់​ទ្វី​បទាំង​៦​ប៉ុណ្ណោះ ក្រុម​លេខ១​ និង​លេខ​២ក្នុង​ពូល​នឹង​បាន​ទៅ​វគ្គ​បន្ទាប់ បូក​ថែម​៤​ក្រុម​លេខ​៣​ល្អបំផុត សរុប​១៦​ក្រុម​ឡើង​ទៅ​វគ្គ​បន្ទាប់ ។ 

ជូន​ពរ​អោយ​កីឡាករ Sancho ទទួល​បាន​ជោគជ័យ​ក្នុង​ពាន​រង្វាន់​មួយ​នេះ ។ 

google+

linkedin