Friday, October 6, 2017

UEFA U21 Championship : Dahoud ជាមួយ U21 អាល្លឺម៉ង់យកឈ្នះ​លើ​ U21 Azerbaijan

Post oleh : Srok Khmer | Rilis : October 06, 2017 | Series :

ពាន​រង្វាន់​តំបន់​អឺរ៉ុប​ សម្រាប់​យុវជន​ក្រោម​អាយុ​២១ឆ្នាំ បាន​ចាប់​ផ្តើម​ដល់​ការ​ប្រកួត​ទី២​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់យុវជន​អាយុ​ក្រោម​២១ឆ្នាំ​ ។ អាល្លឺម៉ង់​ត្រូវ​ប្រកួត​ជា​មួយក្រុម​ជម្រើស​ជាតិ​អាយុ​២១ឆ្នាំរបស់ Azerbaijan ។

ការ​ប្រកួត​​ចាប់​ផ្តើម​នៅ​ម៉ោង​ ០០:០០ រំលង​អាធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៧ តុលា​ ២០១៧ ។ ដោយ​ឡែកកីឡាករ​របស់​ក្លឹប Borussia Dortmund ក៏​បាន​ជាប់​ក្នុង​ជម្រើស​១១នាក់​ដំបូង​ផង​ដែរ គឺ​កីឡាករ Mamoud Dahoud ហើយ​ក៏​បាន​ទាត់​បញ្ចូល​ទី​បាន​១​គ្រាប់​ផងដែរ​ ក្នុង​ជ័យជំនះ​ ៦ទល់​នឹង​១ ។ 

បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២១ឆ្នាំ​អាល្លឺម៉ង់ ស្ថិត​នៅ​លេខ​២​ក្នុង​តារាង​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាយុ​២១ឆ្នាំ Ireland តែ​សល់​១​ប្រកួត​ក្នុង​ដៃ ។ 

ប្រកួត​បន្ទាប់​អាល្លឺម៉ង​នឹង​ជួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២១ឆ្នាំ Norway នៅម៉ោង ០០:០០ ថ្ងៃទី​១១ តុលា ២០១៧  ។

google+

linkedin