Sunday, September 17, 2017

BVB ស៊ី 1.FC Koln យ៉ាង​ចាស់​ដៃ​ 5:0 (មាន​វីដេអូ)

Post oleh : Srok Khmer | Rilis : September 17, 2017 | Series :

ក្រោយ​ពី​បរាជ័យ​ក្នុង​ការ​ប្រកួត​ដំបូង​វគ្គ​ចែក​ពូល​ពាន​រង្វាន់​ UEFA Champion League មក BVB ត្រូវ​ធ្វើ​ការ​ប្រកួត​ ពាន​រង្វាន់ Bundesliga រដូវ​កាល​ ២០១៧-២០១៨ ជាមួយ​ 1. FC Koln ក្នុង​ទឹក​ដី ហើយ​លទ្ធផល​ពិត​ជា​មិន​ធ្វើ​អោយ​អ្នក​គាំ​ទ្រ​ខក​បំណង​ឡើយ គឺ​ដោយ​បញ្ចប់​ក្នុង​លទ្ធផល 5:0 ។

ក្នុង​វគ្គ​ទី១ នៅ​នាទី​២ Yarmolenko បញ្ចូន​បាល់​អោយ Philipp តែ​តបញ្ចូល​ទី​ដែល​ជា​គ្រាប់​បាល់​លឿន​បំផុត​របស់​ក្លឹប​ចាប់​តាំង​ពី​ឆ្នាំ​២០១៣មក ហើយ​នៅ​ចុង​វគ្គ​ទី​១ ក្រោយ​ពី​ការ​បញ្ចូន​បាល់​ជ្រុង​យ៉ាង​ល្អ Sokratis ក៏​បាន​សុត​បញ្ចូល​ទី នាំ​អោយ​ក្លឹប BVB នាំ​មុខ 1. FC Koln 2:0 នៅ​វគ្គ​ទី១ ។ 

ចូល​មក​ដល់​វគ្គ​ទី២ BVB នៅ​តែ​ធ្វើ​ការ​សំរុក​រហូត​ ដល់​នាទី​ទី ៥៩ បាល់​បាន​ប៉ះ​ដៃកីឡាករ​ 1. FC Koln ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ដែល​អាជ្ញា​កណ្តាល​អនុញ្ញាត​អោយ​បាល់ ១១ម៉ែត្រ ។ Aubameyang ជា​អ្នក​សុត​បញ្ចូល​ទី ។ ក្រោយ​ពី​កែ​បាល់​មិន​ដល់​១នាទីផង Aubameyang ធ្វើ​បាន​១​គ្រាប់​ទៀត ។ ហើ់យ​នៅ​ចុងបញ្ចប់ Philipp បាន​បន្ថែម​មួយ​គ្រាប់​ទៀត​រហូត​ដល់​ចប់​ការ​ប្រកួត ។ 

ក្រោយ​ការ​ប្រកួត​បាន​៤ប្រកួត BVB ឈ្នះ៣ ស្មើ១ មាន​១០​ពិន្ទុ នឹង​កំពុង​ឈរ​នៅ​កំពូល​តារាង ។ សប្តាហ៍​ទី​៥ BVB នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ Volksparkstadion ដើម្បី​ប្រកួត​នឹង​ក្រុម​ម្ចាស់​ផ្ទះ Hamburger SV ។ 


សូម​ទស្សនា​វីដេអូ Highlights

google+

linkedin