Sunday, September 24, 2017

ទីបំផុតសំណាញ់ទី​របស់ Burki ​ត្រូវ​បាន​ទាត់​បញ្ចូលបាន​នៅ​សប្តាហ៍​ទី៦នេះ​ បើ​ទោះ​ជា Dortmund ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក៏​ដោយ

Post oleh : Srok Khmer | Rilis : September 24, 2017 | Series :

អ្នក​គាំ​ទ្រ​ពិត​ជា​រំពឹង​ថា​សំណាញ់​ទី​របស់ Burki នឹង​អាច​រក្សា Clean Sheets បាន​បន្ត​មួយ​សប្តាហ៍​ទៀត ។ តែ​អ្វីៗ​មិន​បាន​ដូច​ប៉ង​នោះទេ នៅ​សប្តាហ៍​ទី៦ ពេល​ទទួល​ភ្ញៀវ Borussia M'gladbach ត្រូវ​បាន​កីឡាករ Lukas Stindl ទាត់​បញ្ចូលទីនៅ​នាទីទី ៦៦ បើ​ទោះជា​ខ្សែការ​ពារ​ដ៏​រឹងមាំ​ទាំង​៤របស់ BVB ប្រឹង​ការពារ​យ៉ាង​ណា​ក៏​ដោយ ។ ចំណែក​ក្នុង​ការប្រកួត Burki ក៏​បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​គ្រាប់​ពី​ក្រុម​ភ្ញៀវផងដែរ​​ ។ 

Burki ក្នុង​រដូវ​កាល​នេះ​បាន​រក្សា Clean Sheets ៥​ប្រកួត​ដំបូងជាប់​គ្នា​ក្នុង​លីគ ដែល​បំបែក​កំណត់​ត្រា​របស់លីគ​អាល្លឺម៉ង់​មួយ​នេះ ។ 

google+

linkedin