អ្វីដែលអ្នកគាំទ្ររបស់ Dortmund ចង់បាននោះជាជ័យជំនះ ហើយក្លឹបទាំងមូលពិតជាធ្វើបានមែន ។ Dortmund បានយកឈ្នះលើ Borussia M'gladbach ក្នុងលទ្ធផល 6:1 ហើយក្នុងនោះមាន Hattrick របស់ Aubameyang ២គ្រាប់របស់ Philipp និង១គ្រាប់របស់ Weigl ។ ចំណែកគ្រាប់បាល់លួងចិត្តរបស់ Borussia M'gladbach ធ្វើបានដោយកីឡាករ Lukas Stindl ។
ទស្សនាវីដេអូ Highlights ការប្រកួត
នៅសប្តាហ៍ក្រោយ សប្តាហ៍ទី៧ Dortmund នឹងធ្វើដំណើរទៅសួរសុខទុក្ខ Augsburg នៅកីឡដ្ឋាន WWK Arena នាម៉ោង ២០:៣០ យប់ ថ្ងៃទី ៣០ កញ្ញា ២០១៧ ក្រោយពីការស្វាគមន៍ក្រុមអធិរាជស្តេចស ក្នុងពានរង្វាន់ UEFA Champions League ។