ជើងទី២ វគ្គចែកពូល ពានរង្វាន់ UEFA Champions League នឹងត្រលប់មកវិញនៅថ្ងៃទី ២៦ និង ២៧ កញ្ញានេះវិញហើយ ដែលក្រុម Borussia Dortmund នឹងស្វាគមន៍ ម្ចាស់ការពារតំណែងជើងឯករដូវកាលមុន Real Madrid នៅកីឡដ្ឋាន Signal Iduna Park ម៉ោង ១:៤៥ ថ្ងៃ២៧ កញ្ញា ២០១៧ ។
ចំណែកអាជ្ញាកណ្តាលគឺលោក Bjorn Kuipers សញ្ជាតិហូឡង់ ។ លោកធ្លាប់កាត់សេចក្តីអោយការប្រកួតធំៗជាច្រើនក្នុងពានរង្វាន់នេះ ដែលកាលពីឆ្នាំទៅ លោកដឹកនាំកាត់សេចក្តីការប្រកួតរវាង ៖
- Porto vs Roma 17.08.2017 (វគ្គជម្រុះ)
- Manchester City vs Borussia M'gladbach 14.09.2017 (វគ្គចែកពូល)
- Juventus vs Lyon 02.11.2017 (វគ្គចែកពូល)
- Monaco vs Tottenham Hotspur 22.11.2017 (វគ្គចែកពូល)
- Barcelona vs Juventus 19.04.2017 (វគ្គ៨ក្រុមចុងក្រោយ)
- Juventus vs Monaco 09.05.2017 (វគ្គពាក់កណ្តាលផ្តាច់ព័្រត្រ)
ចំណែកឯរដូវកាលថ្មីនេះ អាជ្ញាកណ្តាលសញ្ញាតិហូឡង់រូបនេះ បានកាត់សេចក្តីអោយការប្រកួតរវាង TSG 1899 Hoffenheim ជាមួយនឹង Liverpool កាលពីថ្ងៃ 15.08.2017 ក្នុងវគ្គជម្រុះ ។
ជាមួយ Borussia Dortmund ក៏ធ្លាប់កាត់សេចក្តីក្នុងការប្រកួត២ប្រកួត
- លើកទី១ កាលជួប Real Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 24.04.2013 (UEFA Champions League 2012-2013)
- លើកទី២ កាលជួប Arsenal វគ្គចែកពូល 06.11.2013 (UEFA Champions League 2013-2014)
រង់ចាំមើលថាក្រោមការកកាត់សេចក្តីរបស់អាជ្ញាកណ្តាលរូបនេះ Borussia Dortmund អាចយកឈ្នះ Real Madrid រឺអត់?