Monday, September 25, 2017

UCL : ស្ថិតិ​មុន​ការ​ប្រកួត​រវាង Dortmund និង Real Madrid

Post oleh : Srok Khmer | Rilis : September 25, 2017 | Series :

ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid នឹង​ត្រូវ​ប្រកួត​ជា​មួយ Dortmund នៅ​ថ្ងៃ​អង្គារ​នេះ សំរាប់ជើង​ទី២ វគ្គចែ​ក​ពូល​ ពាន​រង្វាន់​ Uefa Champions League ។ ក្រុម​ទាំង២​ជា​ក្រុម​ដែល​មាន​ប្រវត្តិ​ជា​ច្រើន​ក្នុង​ពាន​រង្វាន់​មួយ​នេះ ។ 

សំរាប់​ក្រុម​អធិរាជ​ស្តេចស Real Madrid 
Real Madrid កំពុង​បង្ហាញ​ទំរង់​លេង​មិន​សូវ​ល្អ​សោះ​នា​ដើម​រដូវ​កាល​នេះ ដោយ​៦ប្រកួត​កន្លង​មក បាន​ត្រឹម​ឈ្នះ​៣ ស្មើ​២ និង​ចាញ់​១ មាន​១១ពិន្ទុ​ក្នុង​ដៃ ។ កាល​ពីដើម​រដូវ​កាល​ កីឡាករ​ដ៏​ល្បី​របស់​ក្លឹប Ronaldo​ត្រូវ​បាន​ជាប់​បម្រាម​ប្រកួត​ជា​ច្រើន​ប្រកួត​ ដែល​ធ្វើ​អោយ​ទំរង់​លេង​ធ្លាក់​ចុះ ។ ៥​ប្រកួត​ចុង​ក្រោយ​របស់​ Real Madrid ឈ្នះ៣​ ស្មើ​១ ចាញ់​១ មាន​ដូចជា 
  • 23.09.2017 (La Liga) Alaves 1-2 Real Madrid
  • 20.09.2017 (La Liga) Real Madrid 0-1 Real Betis
  • 17.09.2017 (La Liga) Real Socieded 1-3 Real Madrid
  • 13.09.2017 (Champions League) Real Madrid 3-0 APOEL
  • 09.09.2017 (La Liga) Real Madrid 1-1 Levante

សំរាប់​ក្រុម​ខ្មៅលឿង Borussia Dortmund
Dortmund ចាប់​ផ្តើម​រដូវ​កាល​ដ៏​អស្ចារ្យ​ដែល​បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង​មាន ១៦​ពិន្ទុក្នុងដៃ បន្ទាប់​ពីធ្វើ​បាន​កំណត់​ត្រា Clean Sheets ៥​ប្រកួត​ដំបូង​ជាប់​គ្នា និង​រក​គ្រាប់​បាល់បញ្ចូល​ទី​បាន​ដល់​១៩​គ្រាប់ ។ ៥ប្រកួត​ចុង​ក្រោយ​របស់ Dortmund ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១​ដូច​គ្នា មាន​ដូចជា 
  • 23.09.2017 (Bundesliga) Dortmund 6-1 M'gladbach
  • 20.09.2017 (Bundesliga) Hamburg 0-3 Dortmund
  • 17.09.2017 (Bundesliga) Dortmund 5-0 Koln
  • 13.09.2017 (Champions League) Tottenham Hotspur 3-1 Dortmund
  • 09.09.2017 (Bundesliga) Freiburg 0-0 Dortmund

សំរាប់​ប្រវត្តិ​ជួបគ្នា
ក្លឹប​ទាំង២​ក៏​ឧស្សាហ៍​ជួប​​គ្នា​ក្នុង​ពាន​រង្វាន់​នេះដែរ ដែល​កាល​ពី​ឆ្នាំ​ទៅ ក្លឹប​ទាំង​២​ក៏​ស្ថិត​ក្នុង​ពូល​ជាមួយគ្នា​ ទាំង​២​ប្រកួត​បាន​ត្រឹម​ស្មើ​គ្នា ។ ៥​ប្រកួត​ចុង​ក្រោយ​រវាង​ក្លឹប​ទាំង​២​ Dortmund ឈ្នះ១ Real Madrid ឈ្នះ២ និង​ស្មើ២ មាន​ដូចជា
  • 07.12.2016 (Champions League) Real Madrid 2-2 Dortmund
  • 27.09.2017 (Champions League) Dortmund 2-2 Real Madrid
  • 08.04.2014 (Champions League) Dortmund 2-0 Real Madrid
  • 02.04.2014 (Champions League) Real Madrid 3-0 Dortmund
  • 30.04.2013 (Champions League) Real Madrid 2-0 Dortmund
គិត​មក​ដល់​ថ្ងៃ​នេះ ១ឆ្នាំ​ពេញ​ Dortmund ត្រលប់​មក​ស្វាគមន៍​ Real Madrid លើ​ទឹក​ដី Signal Iduna Park ។
តើ Dortmund អាច​យក​ឈ្នះ Real Madrid បាន​ដែរ​រឺទេ ? 

google+

linkedin