Friday, September 29, 2017

UCL : Dortmund ស្គាល់​បរាជ័យ​ដំបូង​ក្នុង​ដីជាមួយ Real Madrid ក្រោយ​៦ប្រកួត​កន្លងមក​មិន​ដែល​ចាញ់

Post oleh : Srok Khmer | Rilis : September 29, 2017 | Series :

ការ​ប្រកួត​លើក​ទី​២ ក្នុង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ ក្របខណ្ឌ​ UEFA Champions League រដូវ​កាល ២០១៧-២០១៨ បាន​បញ្ចប់​ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អធិរាជ​ស្តេច​ស Real Madrid របស់​ប្រទេស​អេស្ប៉ាញ ។ 

មុន​ការ​ប្រកួត​ គេបាន​វាយ​តម្លៃ​ថា ក្រុម​អធិរាជ​ស្តេច​ខ្មៅ​លឿង មាន​ប្រៀប​ជាង ដោយ​ធ្វើ​បាន​ល្អ​នៅ​ក្នុង​លីគ​របស់​ខ្លួន តែ​អ្វីៗ​ពិត​ជា​នឹក​ស្មាន​មិន​ដល់​ដោយ​ការ​ប្រកួត​ ក្រុម​យក្សអេស្ប៉ាញ ធ្វើ​បាន​ល្អជាង នឹង​ដណ្តើម​យក​ជ័យជំនះ​ក្នុង​លទ្ធផល ១-៣ ។ 

ត្រឹម​តែ​១៨នាទី​ប៉ុណ្ណោះ Real Madrid ធ្វើ​ការ​នាំមុខ ដោយ​កីឡាករ Gareth Bale ហើយ​បញ្ចប់​វគ្គ​ទី១​ដោយ​លទ្ធផល ០-១ ។ ចូល​ដល់​វគ្គទី២ កីឡាករស្តេចទាត់បញ្ចូលទី Ronaldo បាន​ដាក់​២គ្រាប់​បន្ថែម ។ ចំណែក Dortmund បាន​តាម​១គ្រាប់​លួង​ចិត្ត​វិញ​ដោយ​កីឡាករ Aubameyang ។

នេះ​ជា​បរាជ័យ​លើក​ដំបូង​ជា​មួយ​ក្រុម Real Madrid ក្នុង​ទឹកដី Signal Iduna Park ក្រោយ​៦ប្រកួត​កន្លង​មក មិន​ដែល​ចាញ់ពោល​គឺឈ្នះ៣ ស្មើ​៣ ។

ប្រកួត​បន្ទាប់​របស់ Dortmund នឹង​ទៅ​កាន់​ទឹក​ដី​របស់​ក្រុមមក​ពី​ប្រទេស​ Cyprus គឺ​ក្រុម APOEL នាកីឡដ្ឋាន NEO GSP នៅ​ម៉ោង ១:៤៥ ថ្ងៃ​ទី​១៨​ តុលា​ ២០១៧ ។

ចុច​ទីនេះ​ដើម្បី​មើល​រូប​ភាព​ការ​ប្រកួត

សូម​ទស្សនាវីដេអូសង្ខេបការប្រកួត

google+

linkedin