Friday, September 29, 2017

Dahoud និង Passlack ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជំរើស​ជាតិ​អាល្លឺម៉ង់​អាយុ​ក្រោម​២១​ឆ្នាំ

Post oleh : Srok Khmer | Rilis : September 29, 2017 | Series :

ដើម​ខែ​តុលា ដល់​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​របស់​ប្រទេស​នីមួយ​ៗ​ចេញ​ប្រយុទ្ធ​ក្នុង​ពាន​រង្វាន់​ផ្សេងៗ​គ្នា មិន​ថា​ទ្វី​បអាស៊ី រឺ​ទ្វីប​អឺរ៉ុ​ប​ឡើយ ។ ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​របស់​អាល្លឺម៉ង់​វិញ​ក៏​ត្រូវ​បើក​ការប្រកួត​ដូច​គ្នា​ ។

ខាង​លើ​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ជាប់​ឈ្មោះ​ ដែល​ក្នុង​នោះ​មាន​កីឡាករ​របស់​ Dortmund បច្ចុប្បន្ន​ Mahmoud Dahoud និង​កីឡាករ​ខ្ចីជើង​ទៅ Hoffenheim គឺ Felix Passlack ។ 

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​អាយុ​ក្រោម​២១​ឆ្នាំ​ នឹង​ធ្វើ​ការ​ប្រកួតជាមួយ​ក្រុម​ជម្រើស​ជាតិ​ Azerbaijan អាយុ​ក្រោម​២១ឆ្នាំនៅ​ក្នុង​ដី និង​ក្រុមជម្រើស​ជាតិ​ Norway អាយុក្រោម​២១ឆ្នាំនៅ​ក្រៅដី ។ 

ការ​ប្រកួត​យ៉ាងណា​ យើង​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​តាម​ក្រោយ ។ 

google+

linkedin