Friday, September 29, 2017

UEL : ក្លឹប Hoffenheim ក៏បរាជ័យ​ក្រោម​ថ្វីជើង​ក្លឹបមកពី Bulgaria ក្នុងក្របខណ្ឌ UEL ខណៈ​ Passlack ចូល​លេង​បាន​ត្រឹម​ ១៦នាទី​ចុងក្រោយ​

Post oleh : Srok Khmer | Rilis : September 29, 2017 | Series :

ក្លឹប​ Hoffenheim ដែល​បាន​ខ្ចីជើង​កីឡាករ Felix Passlack ក៏​មាន​កាតព្វកិច្ច​ប្រកួត​ក្នុង​ក្របខណ្ឌ UEFA Europa Leauge ផងដែរ​ កាល​ពី​រាត្រី​ម៉ោង ២:០៥ រំលង​អាធ្រាត្រ ថ្ងៃទី ២៩ កញ្ញា ២០១៧ ។ 

វា​ជា​ប្រកួត​ទី២ហើយ​របស់​ក្លឹប ហើយក៏ជា​បរាជ័យទី​២​ផងដែរ ក្នុង​ក្របខណ្ឌនេះ ។ ចំណែក​ឯកីឡាករ Passlack បាន​ចូល​លេង​ត្រឹម​នាទី​ទី៧៤ នៅ​តែ​មិន​អាចជួយ​ក្លឹប​វាយ​បក​តាម​ស្មើ​លើ​ក្រុម​ Ludogprets បាន ។ 

ក្រោយ​ចាញ់​ទាំង២​ប្រកួត​នេះ ក្លឹប Hoffenheim ឈរ​លេខ​៤ នៅ​ពូល​ C ។ ប្រកួត​បន្ទាប់​ក្លឹប​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ខ្លាំង Istanbul Basaksehir របស់ប្រទេស​ Turkey នា​ម៉ោង​ ២:០៥​ រំលង​អាធ្រាត្រ ថ្ងៃទី​២០ តុលា ២០១៧ ។ 

google+

linkedin