ក្រោយពីធ្វើការផ្ទេរពី Manchester City កីឡាករអាយុក្រោម១៧ឆ្នាំ Jadon Sancho ពាក់អាវលេខ ៧ បន្ទាប់ពី Dembele បានបង្ហាញខ្លួនជាមួយក្លឹបក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Ausburg ដើម្បីត្រៀមប្រកួតជាមួយ Ausburg នាយប់នេះ ។
កីឡាករអាយុ ១៧ឆ្នាំរូបនេះ ធ្លាប់ជាយុវជនរបស់ក្លឹប Watford និង Manchester City បានបង្ហាញខ្លួន៣ដងមកហើយ អោយក្រុម Borussia Dortmund II និង ក្រុម Borussia Dortmund U19 ។ ក្នុងជ័យជំនះរបស់ Dortmund លើក្រុម Real Madrid ជាមួយលទ្ធផល ៥-៣ ក្នុងក្របខណ្ឌ UEFA Youth League Sancho ក៏បានចូលលេងផងដែរ ។
នាយប់នេះ បើសិនជាគាត់បង្ហាញខ្លួនលើទីលាន វាជាការបង្ហាញខ្លួនលើកដំបូងអោយក្រុមធំ និងជាការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌ Bundesliga ។
សូមរង់ចាំមើលទាំងអស់គ្នា