Saturday, September 30, 2017

Bundesliga : សប្តាហ៍​ទី៧ Dortmund បន្ត​ឈ្នះ​ក្នុង​លទ្ធផល 1:2 លើ​ទឹក​ដី​របស់ Ausburg (មានវីដេអូ)

Post oleh : Srok Khmer | Rilis : September 30, 2017 | Series :

Dortmund បន្ត​ឈ្នះ​ការ​ប្រកួត​ក្នុង​សប្តាហ៍​ទី​៧ លើ​ទឹក​ដី​ Ausburg ដែល​ធ្វើ​អោយ​អធិរាជ​ខ្មៅ​លឿង​ បន្ត​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​អាល្លឺម៉ង់ ។ 

បើក​វគ្គ​ទី​១ភ្លាម កីឡាករ​ចំណូល​ថ្មី Yarmolenko បាន​ទាត់​បញ្ចូលទី​ នៅ​នាទីទី ៤ បន្ទាប់​មក​ Caiuby ក៏​តាម​ស្មើ​ដោយ​បាល់​តែត នៅ​នាទី​ទី ១១ ។ មិន​យូរ​ប៉ុន្មាន កីឡាករ​សញ្ជាតិ​ជប៉ុន Kagawa ទាត់​នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត​នៅ​នាទី​ទី ២៣ ។ 

Dortmund មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ក្នុង​លីគ​សំរាប់​រដូវ​កាល​ថ្មីនេះទេ ពោល​គឺ​ឈ្នះ​៦ ស្មើ​១ ។ ប្រកួត​បន្ទាប់ Dortmund នឹង​បើក​ទ្វារ​កីឡដ្ឋាន Signal Iduna Park ស្វាគមន៍​ក្រុមជើង​ឯក​រងឆ្នាំមុន Leipzig នៅ​ម៉ោង​ ២៣:៣០ ថ្ងៃ​ទី ១៤ តុលា ២០១៧​ បន្ទាប់​ពី​ការ​ប្រកួត​ជម្រុះ​ World Cup ហើយ ។ 


សូម​ទស្សនា​វីដេអូ​សង្ខេប​ការប្រកួត

google+

linkedin