Sunday, October 1, 2017

Hoffenheim ចាញ់ Freiburg ខណៈ Passlack មាន​ឈ្មោះ​បំរុង​តែ​មិន​បាន​លេង

Post oleh : Srok Khmer | Rilis : October 01, 2017 | Series :

ក្រុម​ម្ចាស់​ផ្ទះ Freiburg បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ភ្ញៀវ Hoffenheim ក្នុង​លទ្ធផល ៣:២ សំរាប់​ការ​ប្រកួត​សប្តាហ៍ទី៧ ។ ក្នុង​ការ​ប្រកួត​ Hoffenheim បាន​នាំមុខ​នៅ​នាទីទី១៤ ដោយ​កីឡាករ Robin Hack តែ​ក្រុម​ម្ចាស់​ផ្ទះ​មិន​ទុក​អោយ​នៅ​យូរ​ក៏​តាម​ស្មើ​ ១​វិញ​នៅ​នាទី​បន្ទាប់​ដោយ​កីឡា​ករ Niederlechner ។ រហូត​ដល់​នាទី​ទី១៨ ក៏​ថែម​មួយ​គ្រាប់​ទៀត ដែល​ធ្វើ​អោយ​ចប់​វគ្គ​ទី១​ក្នុង​លទ្ធផល​ ២:១ ។ នៅតង់​ទី២ ការ​ប្រកួត​នៅ​តែ​ស្វាហាប់​រហូត​ដល់​ចុងវគ្គ​ទី២ ក្រុម​ទាំង​២​ដាក់​១គ្រាប់​ទៀត ។ លទ្ធផល​ចុង​ក្រោយ​ Hoffenheim ចាញ់ ៣:២ ។ នេះ​ជា​ការ​ប្រកួត​ចាញ់​លើក​ដំបូង​ក្នុង​លីគ​របស់ Hoffenheim ខណៈ​ពេល​ Passlack មាន​ឈ្មោះ​បំរុង​តែ​មិន​បាន​ដាក់​អោយ​លេង ។ 

សប្តាហ៍​បន្ទាប់​ ពោល​គឺ​ក្រោយ​ការប្រកួត​ជម្រុះ World Cup Hoffenheim នឹង​ទទួល​ស្វាគមន៍​ក្រុមភ្ញៀវ​ដែល​ទើប​ចាញ់ Dortmund គឺ Ausburg នៅ​កីឡដ្ឋាន Wirsol Rhein-Neckar-Arena នាម៉ោង​២០:៣០ ថ្ងៃ​ទី​១៤​ តុលា ២០១៧ ។ 

google+

linkedin