ក្នុងថ្ងៃដំបូងដែលកីឡាករ Borussia Dortmund ចេញប្រយុទ្ធ គឺក្រុមជម្រើសជាតិ Poland ទៅលេងម្ចាស់ផ្ទះ Armenia ក្នុងការប្រកួតទី៩ វគ្គជម្រុះ World Cup ក្នុងតំបន់អឺរ៉ុប ក្នុងពូល E ។
Piszczek បានជាប់ជាជម្រើស១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិ Poland ហើយលេងពេញ៩០នាទី ក្នុងជ័យជំនះ ៦ទល់១ លើក្រុមជម្រើសជាតិ Armenia ដែលគ្រាប់បាល់ទាំងនោះរកបានដោយ កីឡាករ Kamil Grosicki (Hull City) នៅនាទីទី២ កីឡាករ Jakub Blaszczykowski (Wolfsburg) នៅនាទីទី ៥៨ កីឡាករ Rafal Wolski (Lechia Gdansk) នៅនាទីទី៨៩ និងគ្រាប់ Hat-Trick របស់កីឡាករ Lewandowski (Bayern Munchen) នៅនាទីទី ១៨ ២៥ និង៦៤ ។
ជ័យជំនះនេះនៅមិនទាន់អាចកំណត់បានថាប្រទេស Poland មានកៅអីទៅលេងនៅ World Cup ប្រទេសរូស្សីនៅឡើយទេ ដោយរង់ចាំមើលការប្រកួតចុងក្រោយក្នុងវគ្គជម្រុះក្នុងពូល ដោយទទួលក្រុមជម្រើសជាតិ Montenegro នៅកីឡដ្ឋាន National Stadium, Warsaw នាម៉ោង២៣:០០ ថ្ងៃទី៨ តុលា ២០១៧ ។
សូមទស្សនាវីដេអូសង្ខេបការប្រកួត