Friday, October 6, 2017

UEFA U21 Championship : Isak មិន​បាន​ចូល​លេង​ក្នុង​លទ្ធផល​ស្មើគ្នា​របស់​ U21 Sweden និង U21 Belgium

Post oleh : Srok Khmer | Rilis : October 06, 2017 | Series :

Isak ត្រូវ​លោក​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២១ឆ្នាំ Sweden កោះ​ហៅ​ចូល​ ដើម្បី​ប្រកួត​ជាមួយ​នឹង U21 Belgium និង U21 Malta ។

ប្រកួត​​ដំបូង​នេះ U21 Belgium និង U21 Sweden ធ្វើ​ការ​ប្រកួត​ជាមួយ​គ្នា ដែល​កីឡាករ Isak ស្ថិត​នៅ​ក្នុង​កីឡាករ​បំរុង តែ​លោក​គ្រូ​បង្វឹក​នៅ​តែ​មិន​បាន​ប្តូរ​អោយ​លេង ។

U21 Sweden បាន​ត្រឹម​ស្មើជាមួយ U21 Belgium ដោយ​១គ្រាប់​របស់​ U21 Belgium រក​បាន​ដោយ​កីឡាករ Vanlerberghe នៅ​នាទី​ទី ៣០ ហើយ​១គ្រាប់​របស់ U21 Sweden រក​បាន​ដោយ​កីឡាករ Dagerstal នៅ​នាទី​ទី ៦១ ។

ក្រោយ​ប្រកួត​នេះ​ U21 Sweden ស្ថិត​នៅ​លេខ​២​ក្នុង​ពូល​ទី៦ ក្រោម U21 Belgium និង U21 Cyprus តែ​សល់​១​ប្រកួត​ក្នុង​ដៃ ។

ប្រកួត​បន្ទាប់​របស់​ U21 Sweden នឹង​ត្រូវ​ប្រកួត​ជាមួយ U21 Malta នៅម៉ោង​ ២៣:៤៥ ថ្ងៃ​ទី​១០ តុលា ២០១៧ ។ 

google+

linkedin