Friday, October 6, 2017

WCQ Europe : Bartra មិន​ជាប់​ក្នុង​បញ្ជី​របស់អេស្ប៉ាញ​ក្នុង​ជ័យជំនះ​លើ​ Albania

Post oleh : Srok Khmer | Rilis : October 06, 2017 | Series :

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទទួល​បាន​ជ័យ​ជំនះ​យ៉ាង​អស្ចារ្យ​ក្រោយ​លត់​ក្រុម​ជម្រើស​ជាតិ Albania ៣ទល់​០ ។ 

ពាន​រង្វាន់ World Cup 2018 ដែ​លនឹង​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្សី ជិត​រក​ឃើញ​ប្រទេស​នៅ​ទ្វី​បអឺរ៉ុប​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ហើយ ។ ខណៈ​ប្រកួត​ទី​៩នេះ ប្រទេស​អេស្ប៉ាញ​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុមជម្រើស​ជាតិ Albania នៅ​ម៉ោង ០១:៤៥ ថ្ងៃទី៧ តុលា ២០១៧ ។ 

អេស្ប៉ាញ​បាន​យក​ឈ្នះ​ដោយ​ការ​ទាត់​បញ្ចូល​ទី​ពីកីឡាករសំខាន់ដូចជា Rodrigo (Valencia) , Isco (Real Madrid) , Thiago (Bayern Munchen) ។ ប៉ុន្តែ​កីឡាករ​របស់ Borussia Dortmund មិន​បាន​ជាប់​ក្នុង​បញ្ជី​នោះទេ ។ Bartra បាន​ត្រឹម​អង្គុយ​មើល​មិត្តរួម​ជាតិ​ប្រកួត ។ 

ក្រុម​យក្សអេស្ប៉ាញ​ទៅ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស Israel ដើម្បី​ធ្វើ​ការ​ប្រកួត​ចុង​ក្រោយ នាម៉ោង​ ០១:៤៥ ថ្ងៃទី​១០ តុលា ២០១៧ ។ 

បញ្ជាក់​ថា​ប្រទេស​អេស្ប៉ាញ​មាន​កៅ​អី​ទៅ​កាន់​ប្រទេសរុស្សី​នៅ​ឆ្នាំ​ក្រោយ​ហើយ​ក្រោយ​ពី​ប្រទេស​អ៊ីតាលី​បាន​ត្រឹម​ស្មើ​ជាមួយ FYR Macedonia ។ 

សូម​ទស្សនា​វីដេអូសង្ខេបការប្រកួត

google+

linkedin