Yarmolenko ទាត់បញ្ចូលគ្រាប់ទី២ ជួយអោយ Ukraine យកឈ្នះលើ Kosovo ក្នុងលទ្ធផល ០ទល់២ ។
កីឡាករចំណូលថ្មីសញ្ជាតិ Ukraine ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិក្នុងកម្មវិធីជម្រុះ World Cup ទ្វីបអឺរ៉ុប ។ Ukraine ស្ថិតក្នុងពូល I ដែល២ប្រកួតចុងក្រោយប្រកួតជាមួយ Kosovo និង Croatia ។
នាម៉ោង ០១:៤៥ ថ្ងៃទី៧ តុលា ២០១៧ Ukraine ធ្វើដំណើរទៅប្រកួតជាមួយក្រុមជម្រើសជាតិ Kosovo ដែលបញ្ចប់លទ្ធផលដោយជ័យជំនះ ២ទល់០ ។ Yarmolenko ទាត់ចូលគ្រាប់ទី២ នៅនាទីទី ៨៧ និងលេងពេញ៩០នាទី ។
ប្រកួតបន្ទាប់ Ukraine នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមជម្រើសជាតិ Croatia នាម៉ោង ០១:៤៥ ថ្ងៃទី១០ តុលា ២០១៧ ។
សូមទស្សនាវីដេអូសង្ខេបការប្រកួត
សូមទស្សនាវីដេអូសង្ខេបការប្រកួត