Jacob Bruun Larsen ជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតទល់នឹង U21 Georgia ។ U21 Denmark ទាត់ចូលទី៥គ្រាប់ ដែលមាន១គ្រាប់ជារបស់កីឡាករវ័យ១៩ឆ្នាំរបស់ Borussia Dortmund ។ Larsen លេងបាន៦៩នាទី បន្ទាប់ពីទាត់ចូលនៅនាទីទី៦០ ។
នេះជាជ័យជំនះលើកទី៣ហើយរបស់ U21 Denmark ក្នុងពានរង្វាន់ UEFA U21 Championship ស្ថិតក្នុងក្រុម ៣ ។ ប្រកួតបន្ទាប់របស់ U21 Denmark នឹងតទល់ជាមួយ U21 Finland នាម៉ោង ២២:៣០ ថ្ងៃទី១០ តុលា ២០១៧ ។