Friday, October 6, 2017

WCQ CONCACAF : Golden Boy Assist ១គ្រាប់ ទាត់​ចូល​១គ្រាប់ ជួយ​អោយ​ក្រុមជម្រើស​ជាតិ​សហរដ្ឋអាមេរិច យក​ឈ្នះ​ Panama

Post oleh : Srok Khmer | Rilis : October 06, 2017 | Series :

Golden Boy របស់​យើង Christian Pulisic ធ្វើ​បាន​យ៉ាង​ល្អ ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ធ្វើ​អោយ​សហរដ្ឋ​អាមេរិច យក​ឈ្នះ​លើ​ Panama នឹង​រំកិល​មក​លេខ​៣ ក្នុង​តារាង ។ 

Pulisic រក​គ្រាប់​បាល់​ដំបូង​ក្នុង​ការ​ប្រកួត​ដោយ​ញាក់​ដាច់​អ្នក​ចាំទី នឹងទាត់​បញ្ចូលទី ហើយ​ Assist យ៉ាង​ល្អ​អោយ​មិត្ត​រួម​ក្រុម​រក​បាន​គ្រាប់​បាល​់ទី២ ។ សហរដ្ឋ​អាមេរិចលត់​ក្រុម​ភ្ញៀវ​ Panama ដោយ​លទ្ធផល ៤ទល់​០ មាន​ឱកាសច្រើន​ក្នុង​ការបាន​កៅ​អី​ទៅ​លេង​ World Cup 2018 ។ 

សហរដ្ឋ​អាមេរិច​ នឹងធ្វើ​ការ​ប្រកួត​ចុងក្រោយ​ជាមួយក្រុម​ជម្រើស​ជាតិ Trinidad and Tobago នា​ម៉ោង ០៧:០០ ថ្ងៃទី​១១ តុលា ២០១៧ ។ 

បញ្ជាក់ថា ក្រុម​ដែល​បាន​លេខ​៤ក្នុង​តារាង នឹងធ្វើ​ការប្រកួតវគ្គ Play off ជាមួយ​ក្រុម​១រវាងក្រុម​ស៊ីរី និងក្រុមអូស្ត្រាលី ។ 

សូម​ទស្សនា​វីដេអូ​សង្ខេបការប្រកួត

google+

linkedin