Thursday, May 31, 2018

ស្វែង​យល់​អំពី​កីឡាករ​ Marius Wolf

Post oleh : Srok Khmer | Rilis : May 31, 2018 | Series :

ថ្មី​នេះៗ ក្លឹប Borussia Dortmund បាន​ចុះ​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ​ជា​មួយ​កីឡាករ​សញ្ជាតិ​អាល្លឹម៉ង់​ថ្មី​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា Marius Wolf ។ Wolf នឹង​លេង​អោយ​ក្លឹបអធិរាជ​ខ្មៅ​លឿងរហូត​ដល់​ឆ្នាំ២០២៣ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី គឺ​លោក Lucien Favre សញ្ជាតិ​ Switzerland ។


កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ នឹង​មក​កាន់​ទឹក​ដី Signal Iduna Park ចាប់​ពី​ថ្ងៃ​ទី១ ខែកក្ក​ដា ឆ្នាំ២០១៨ នេះ​តទៅ ហើយ​នឹង​ពាក់​អាវ​លេខ​២៤​អោយ​ក្លឹប ។ យើង​សូម​ធ្វើ​ការ​ណែ​នាំ​ប្រវត្តិ​ខ្លះ​ៗ របស់​កីឡាករ​ចំណូល​ថ្មី​ទី១​របស់​ក្លឹប ៖

ថ្ងៃខែឆ្នាំកំណើត និង​ស្រុក​កំណើត
Marius Wolf បាន​កើត​នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​១៩៩៥ នា​ទីក្រុង Coburg ប្រទេសអាល្លឺម៉ង់ 

កម្ពស់ ១ម៉ែត្រ៨៧

តួ​នាទី​លេង ខ្សែបម្រើ​ស្លាប

ប្រវត្តិ​នៃ​ការលេង
Wolf គឺ​ជា​អតី​តយុវជន​របស់​ក្លឹប 1860 Munich ដែល​បាន​បង្ហាញ​ខ្លួន​លើ​ក​ដំបូង​អោយក្លឹប​ក៏ដូចជា​ក្នុង​ក្របខណ្ឌ 2.Bundesliga នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៤ ប្រកួត​ទល់​នឹង​ក្លឹប Braunschweig ក្នុង​លទ្ធផលចាញ់ 1-2 ដែល​ត្រឹម​ជាកីឡាករ​បម្រុង​ដូរជំនួស​កីឡាករ Valdet Rama ។ 



គាត់​បាន​ចំណាយ​ពេល​ប្រមាណ​ជា​៤ខែ ដើម្បី​ទាត់​បញ្ចូល​ទី​គ្រាប់​ដំបូង​អោយ​ក្លឹប​ ពោល​គឺនៅ​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៥ ដែល​ជា​ការ​ប្រកួត​រវាង 1860 Munich ទល់​នឹង St.Pauli ក្នុង​លទ្ធផល​ឈ្នះ​ក្រុមភ្ញៀវ 2-1 ។

នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០១៦ កីឡាករ​រូប​នេះ ត្រូវ​បាន​ផ្ទេរ​មក​កាន់​ក្លឹប Hannover 96 ។ នៅ​ទី​នោះ​បាន​តែ​១ឆ្នាំ គាត់​ក៏​ត្រូវ​បាន​ក្លឹប Eintracht Frankfurt ខ្ចី​បន្ត នៅ​ខែមករា ឆ្នាំ២០១៧ ។ ដោយសារ​ឃើញ​ការ​លេង​បាន​ល្អ ក្លឹប​ថ្មី​ក៏​សម្រេច​ចិត្ត​ទិញ​ផ្តាច់​ នឹង​ចុះ​កុង​ត្រា​រហូត​ដល់​ឆ្នាំ​២០២០ ។ 



ចុង​ក្រោយ​នេះ ដោយ​សារ​គាត់​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ធ្វើ​អោយ​ក្លឹប​ Borussia Dortmund ទិញ​ នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយ​កុង​ត្រា៥ឆ្នាំ ។ 

ពាន​រង្វាន់​ដែល​បាន​ទទួល
DFB-Pokal 2017-2018 : កីឡាករ​រូប​នេះ​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​អោយ Eintracht Frankfurt លើក​ពាន​ ដែល​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយក្លឹប​យក្ស​ប្រចាំ​ប្រទេស​គឺ Bayern Munich ។

អត្ថបទ : ឃិន សំណាង
រូបភាព : Borussia Dortmund

google+

linkedin