ក្រុមជំរើសជាតិជើងឯក World Cup ឆ្នាំ 2014 នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្សីនាប៉ុន្មានថ្ងៃខាងមុននេះ ដើម្បីការពារពានរង្វាន់បាល់ទាត់ដ៏ធំមួយនេះ ។ នៅក្នុងនោះផងដែរកីឡាកររបស់ក្លឹប Borussia Dortmund ក៏មានម្នាក់ដែរដែលបានចូលរួម គឺកីឡាករ Marco Reus ។ មុនទៅរុស្សី ក្រុមជម្រើសជាតិមួយនេះ ក៏មានការប្រកួតមិត្តភាពកម្តៅសាច់ដុំផងដែរជាមួយប្រទេសចំនួន២ ដែលមួយមកទ្វីបអឺរ៉ុប និងមួយមកពីទ្វីបអាស៊ីដូចជា ៖
- ម៉ោង ១១យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ Austria និង អាល្លឺម៉ង់ នាកីឡដ្ឋាន Woertherseestadion
- ម៉ោង ១២ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ អាល្លឺម៉ង់ និង Saudi Arabia នាកីឡដ្ឋាន Bayarena
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅប្រទេសរុស្សីចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ដែលមានប្រទេសខ្លាំងៗចំនួន៣២ប្រទេសចូលរួម ដោយបែងចែកជា៨ពូល ។
យើងរង់ចាំមើលថាកីឡាកររបស់យើង នឹងបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពនេះរឺយ៉ាងណា?
អត្ថបទ ៖ ឃិន សំណាង