Saturday, June 9, 2018

លទ្ធផល​ចាប់​ឆ្នោត​ប្រកួត ជុំទី១​ ពាន​រង្វាន់ DFB-Pokal ឆ្នាំ២០១៨-២០១៩

Post oleh : Srok Khmer | Rilis : June 09, 2018 | Series :

ការចាប់​ឆ្នោត​រកគូ​ប្រកួត​របស់​ពាន​រង្វាន់​ DFB-Pokal រដូវកាល​ថ្មី ឆ្នាំ២០១៨-២០១៩ បាន​បញ្ចប់​ហើយ​ ដោយ​ភាគ​ច្រើន​ក្លឹប​ខ្លាំងៗ ប៉ះ​ជាមួយក្លឹប​មក​ពី​លីគ​លំដាប់​ទាប​ជាង​ខ្លួន ។ ជាក់​ស្តែង​ក្លឹប​ Borussia Dortmund នឹង​ត្រូវ​ប្រកួតជុំទី១ ជាមួយ​នឹងក្លឹប​មកពីលីគលំដាប់​ទី២ គឺ​ក្លឹប Greuther Furth ដែល​កាល​ពី​រដូវ​កាល​មុន ក្លឹប​នេះ​បាន​បញ្ចប់​លេខ​រៀង​ទី១៥​ក្នុង​លីគ ។ 

ចំណែក​ឯ​ក្លឹប​ខ្លាំងៗ​ផ្សេង​ទៀត​ដូចជា FC Bayern Munchen ប៉ះ​ក្លឹប SV Drochtersen/Assel លេង​នៅ​លីគ Regionalliga Nord , ក្លឹប Schalke 04 ប៉ះក្លឹប FC Schweinfurt លេង​នៅ​លីគ Regionalliga Bayern , ក្លឹប TSG 1899 Hoffenheim ប៉ះក្លឹប FC Kaiserslautern លេង​នៅ​លីគ​លំដាប់ទី៣ រដូវ​កាល​ថ្មី , ក្លឹប RB Leipzig ប៉ះក្លឹប FC Viktoria Koln លេង​នៅ​លីគ Regionalliga West ឯក្លឹប​ការពារ​តំណែង​ជើងឯកវិញ​ Eintracht Frankfurt ប៉ះក្លឹប SSV ULM លេង​នៅលីគ Regionalliga Sudwest ។ 



គួរ​បញ្ជាក់​ថា ជុំទី១ ពាន​រង្វាន់​ DFB-Pokal នេះ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ដល់​ថ្ងៃទី​២០ ខែសីហា​ ឆ្នាំ​២០១៨ ។

google+

linkedin